Khmer Poem (Getting Homesick)

This is apart of what we are doing now in Khmer class. We are learning how to write Khmer Poem and implement those concepts. Here is one of it. It is about how I get homesick when I came to learn here in Liger. It includes the memories that I had done with my family at home. If you can read Khmer, I believe it can be an emotional poem. 

 

អារម្មណ៍នឹកផ្ទះ(​សម្ភស្ស)

ពេលបានមករៀននៅLiger ក្នុងចិត្តរង្គើរចង់ជួបប៉ា
ហើយថែមទាំងជួបម៉ាក់ផងណា នៅស្រែនោះណាឆ្ងាយអើយឆ្ងាយ។

នាខែកត្កិក​ធ្លាប់ធ្វើការ មិនឲ្យម៉ាក់ប៉ាគាត់ខ្វល់ខ្វាយ
ច្រូតកាត់ដកស្ទូងមិននឿយនាយ មិនខ្វល់ខ្វាយគ្រឿងញៀនកញ្ចា។

ពេលនៅសាលាLigerវិញ ចិត្តខ្ញុំទន្ទិញចង់ធ្វើការ
តែនេះមិនដូចស្រែទេណា ​សូម្បីសាលាក៏ខុសគ្នា។

ម៉ាក់ខ្ញុំបានប្រាប់ខ្លួនខ្ញុំថា សម្ភស្សអើយណាកុំគ្រាំគ្រា
យើងគង់តែមានពេលជួបគ្នា នៅពេលវេលាមួយមិនខាន។

ហើយគាត់បានប្រាប់ខ្ញុំទៀតថា ​​ កូនត្រូវសិក្សាណាកណ្យាល
មិនត្រូវធ្វើជាក្មេងកោងកាន ត្រូវតែក្លាហានក្នុងជីវិត។

នេះជាអារម្មណ៍នឹកផ្ទះ​ណា អ្វីដែលបរិយាជាការពិត
និយាយមែនតទែនមិនប្រឌិត វាជាជីវិតរបស់ខ្ញុំ។

 

Leave a Reply

Your email address will not be published. Required fields are marked *